-->
 
 
 
 
 
 
 
 
 
ជូនពរឆ្នាំថ្មី
06/04/2016 08:33

                                     ជូនពរឆ្នាំថ្មី

 សួស្តីឆ្នាំវកអដ្ឋស័ក                          ជូនពរមិត្តភ័ក្តិអ្នកទាំងឡាយ
ជាខេមរបុត្រទាំងជិតឆ្ងាយ              សូមសុខសប្បាយគ្រប់អង្គា    ។

ឆ្នាំវកឆ្នាំថ្មីប្រពៃពិត                          សាមគ្គីមូលមិត្រចិត្តល្អជា
កង្វល់ឆ្នាំចាស់សូមនិរាស៍                ចាកជៀសវេរាពៀរទាំងអស់   ។

មណ្ឌាទេវីទេពធីតា                          បុត្រីកបិលម្ហា ឋានសោឡស
ទ្រង់យាងចុះមកជូនពរស្មោះ          ដល់ខ្មែរទាំងអស់ទាំងក្រុងស្រែ  ។

ជួបតែជ័យជោគភោគផលល្អ          សុខសាន្តបវរជាហូរហែរ
កុំបីក្រឡាស់ផ្លាស់ប្រួលប្រែ             ឆ្នាំថ្មីជួបតែសុខសួស្តី  ៕

និពន្ធដោយៈ ច័ន្ទតារា