-->
 
 
 
 
 
 
 
 
 
ចាកផុតពីភាពក្រីក្រអាស្រ័យប្រភពទុនគោលនយោបាយ
28/03/2017 09:17

ប៉ុន្មានឆ្នាំកន្លង ផ្តើមពីប្រភពទុនបុលអាទិភាពរបស់ធនាគារគោលន យោបាយសង្គម មានគ្រួសារក្រីក្រជាច្រើនក្នុងខេត្តសុកត្រាំង មានលក្ខ ណៈដើម្បីអភិវឌ្ឍផលិតកម្ម ឈានឡើងចាកផុតពីភាពក្រីក្រ។

អាស្រ័យមានប្រភពទុនបុលទើបគ្រួសារខ្មែរក្រីក្រមាន​លក្ខណៈដើម្បីពង្រីកការផលិត។

ឃុំថាញ់ភូ ស្រុកម៉ីស្វៀង មានជនរួមជាតិខ្មែររស់នៅជាង៥៣% ម៉្លោះ ហើយតែងបានធនាគារគោលនយោបាយសង្គម បង្កលក្ខណៈសម្បត្តិ ឲ្យអ្នកក្របានខិតជិតប្រភពទុនបុលអាទិភាព។ លោកម៉ាយថាញ់កូវ ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូ ឲ្យដឹង គិតមកដល់បច្ចុប្បន្ន  ទូទាំងឃុំមានប្រជាជន១.១០០ គ្រួសារបុលទុនរបស់ធនាគារគោលន យោបាយសង្គមដោយទឹកប្រាក់ប្រមាណ១៩ពាន់លានដុង។  គ្រួសារនី មួយៗ មុននឹងបុលទុនតែងបានរដ្ឋអំណាចភូមិភាគពិនិត្យអង្កេតច្បាស់ លាស់ ម៉្លោះហើយភាគច្រើនតែងប្រើប្រាស់ទុនចំទិសដៅប្រកបដោយ ប្រសិទ្ធភាព អត្រាបំណុលអាក្រក់ទាប។ ផ្តើមពីនោះ គ្រួសារក្រ ជិតក្រ មានលក្ខណៈសម្បត្តិពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកយ៉ាងសកម្មក្នុង ការកាត់បន្ថយភាពក្រីក្ររបស់ភូមិភាគ។

ឆ្នាំ២០១២ បងទ្រីវក្វើង នៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ ពេលបុលទុនពី ធនាគារគោលនយោបាយសង្គមបាន៣០លានដុង បងវិនិយោគក្នុងការ ចិញ្ចឹមគោនិងកែប្រែដីមួយកុងដាំបន្លែ។ បងក្វើង ឲ្យដឹង៖ "មុននេះអា ស្រ័យគ្មានដើមទុន ម៉្លោះហើយទើបទៅធ្វើការឈ្នួលនៅភូមិភាគ ពេល រដ្ឋឲ្យបុលទុន ហើយបានកម្មាភិបាលភូមិណែនាំរបៀបរកស៊ី ខ្ញុំក៏ចិញ្ចឹម
គោនិងដាំបន្លែបង្ការ។ ដីដែលនៅតាមភ្លឺចំការខ្ញុំដាំស្មៅចិញ្ចឹមគោ ចំ ណែកដីដាំបន្លែបង្ការ ខ្ញុំអាចរកបានប្រាក់ចំណូលជាប្រចាំ។ បច្ចុប្បន្ន គោកើតកូនកើនឡើងបាន៣ក្បាល។ បច្ចុប្បន្ន ជីវភាពមានភាពលំនឹង ហើយប្រាក់បុលធនាគារក៏សងជិតរួចដែរ"
។ ចំណែកបងស្រីលីធីបេន នៅភូមិដៃតាសួសិ៍្ត ឃុំភូម៉ីក៏ជាគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ ផ្តើមពីប្រភពទុនអាទិភាពនេះដែរ។ ឆ្នាំ២០១១ បងស្រីបានរដ្ឋអំណាច ភូមិភាគពិនិត្យឲ្យបុលទុនធនាគារគោលនយោបាយសង្គម បាន៣០ លានដុងដើម្បីយកមកចិញ្ចឹមគោទឹកដោះ។ ផ្តើមមានគោតែមួយក្បាល មកដល់បច្ចុប្បន្នកើនឡើងបាន៥ក្បាល។ ជីវភាពបានកែលម្អជាបណ្តើរ ៗ អាស្រ័យមានទឹកដោះគោលក់រាល់ថ្ងៃ។ បច្ចុប្បន្ន គោផ្តល់ទឹកដោះ បានជាង៣០គីឡូក្រាម/ថ្ងៃ ដោយតម្លៃជាង១២.០០០ដុង/គីឡូក្រាម។ បងស្រីបេន ឲ្យដឹង៖ "អាស្រ័យចិញ្ចឹមគោយូរឆ្នាំមកហើយ ទើបនាងខ្ញុំ
សន្សែសន្សំទិញបានដីស្រែ៤កុង។ សព្វថ្ងៃជីវភាពបានធូរធារ ហើយ ចិញ្ចឹមកូនទាំងពីរនាក់បានរៀនសូត្រត្រឹមត្រូវទៀតផង។ គ្រួសារនាងខ្ញុំ បានធូរធារដូចសព្វថ្ងៃ ក៏អាស្រ័យរដ្ឋអំណាចពិនិត្យឲ្យបុលទុនពីធនា គារដោយចុងការទាប ទើបនាងខ្ញុំមានប្រាក់ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួ សារ"


អាចនិយាយបានថា ផ្តើមពីប្រភពទុនអាទិភាពរបស់ធនាគារគោលន យោបាយសង្គម បាននាំមកនូវផលប្រយោជន៍យ៉ាងពិតប្រាកដចំពោះ អ្នកក្រ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ទន្ទឹមនឹងនោះ ក៏អាចសន្និដ្ឋាន បានថា បក្ស រដ្ឋយើងតែងមានគោលការណ៍ដ៏ត្រឹមត្រូវក្នុងការអនុវត្តន៍ គោលនយោបាយសុខុមាភាពសង្គម៕

យ្វីអាញ់-សុផល