-->
 
 
 
 
 
 
 
 
 
ដុងថាំងខិតខំសម្រេចបទដ្ឋានជនបទថ្មី
19/04/2017 09:24

បច្ចុប្បន្ន ឃុំដុងថាំង ស្រុកកើ-ដ (ក្រុងកឹងធើ) សម្រេច១៥/១៩លក្ខឋាន ជនបទថ្មី។ អាស្រ័យហេតុនោះ រដ្ឋអំណាចនិងប្រជាជនឃុំកំពុងខិត ខំអនុវត្តឲ្យបានសម្រេច៤លក្ខឋានដទៃទៀត ហើយចាត់ទុកការ ងារនេះ គឺជាភារកិច្ចចម្បងរបស់ភូមិភាគ។ 

 ដងផ្លូវតាមមាត់ប្រឡាយខាងកើតរបស់ដុងថាំង។

លោកហ្វិញទៀងយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាំង បញ្ជាក់ថា៖"ដុងថាំងជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ម៉្លោះហើយ តែងបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងបានបញ្ជា ការដ្ឋានយោធាក្រុងកឹងធើរ៉ាប់រងក្នុងការកសាងជនបទថ្មី។ តាមផែន ការបុណ្យតេតកងទ័ពប្រជាជនឆ្នាំ២០១៨ របស់ក្រុងនឹងរៀបចំឡើងនៅ នឹងឃុំ ដូច្នេះការកសាងសម្រេចជាស្ថាពរឃុំជនបទថ្មី គឺជាភារកិច្ចតែង បានទូទាំងរដ្ឋអំណាចនិងប្រជាជនស្របមតិអនុវត្ត"

ដុងថាំងនៅ៤លក្ខឋានទៀតដែលកំពុងអនុវត្ត ដូចជាៈ ផ្លូវគមនាគមន៍ ជនបទ មូលដ្ឋានសម្ភារៈវប្បធម៌ អត្រាគ្រួសារក្រីក្រ និងអត្រាប្រើប្រាស់ ប័ណ្ណធានារ៉ាប់រងសុខាភិបាល។ អំពីលក្ខឋានចរាចរណ៍ បច្ចុប្បន្ន នៅ តែផ្លូវតាមមាត់ប្រឡាយកិញឆាងបូ ផ្នែកខាងលិចកំពុងត្រៀមបម្រុងដំ ណើរការ។ នេះជាផ្លូវតាមមាត់ប្រឡាយតភ្ជាប់ពីភូមិដុងថាំងនិងភូមិ ដែលមានជនរួមជាតិខ្មែររស់នៅកុះករទៅកាន់មជ្ឈមណ្ឌលឃុំ។ ពេល ផ្លូវតាមមាត់ប្រឡាយនេះកសាងសម្រេចរួចរាល់ នឹងរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់មាមីងបានច្រើន។ បងថាច់ទីប នៅភូមិដុង
ថាំង ឲ្យដឹង៖ "
មាមីងនៅខាងលិចមាត់ប្រឡាយកិញឆាងនេះបានស្ម័គ្រ ចិត្តបរិច្ចាគដីរួមវិភាគទានទឹកប្រាក់សម្រាប់កសាងផ្លូវ សម្រេចលក្ខឋាន ជនបទថ្មី"។ លក្ខឋានលំបាកចំនួនពីរគឺគ្រួសារក្រីក្រនិងប័ណ្ណធានារ៉ាប់ រងសុខាភិបាលបានឃុំជម្រុញយ៉ាងខ្លំាងក្លាការងារផ្សព្វផ្សាយ ចលនា ប្រជាជនទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ចំពោះការងារកាត់បន្ថយ ភាពក្រីក្រ ឃុំបានបើកថ្នាក់បង្រៀនរបរត្បាញ២ថ្នាក់ជូនជនរួមជាតិ ជួយ ប្រជាជនរកប្រាក់ចំណូលបន្ថែមនៅពេលទំនេរ។ ក្រៅពីនោះ នៅលើ ភូមិសាស្រ្តឃុំ សព្វថ្ងៃកំពុងផ្សព្វផ្សាយការអនុវត្តន៍វាលស្រែធំ ម៉ៅទិញ ផលិតផលរបស់កសិករ ម៉្លោះហើយប្រាក់ចំណូលពីការលក់ស្រូវបាន កើនឡើងបន្ថែម៧០០ដុង/គីឡូក្រាម។

អាស្រ័យមានដំណោះស្រាយព្រមៗគ្នា ម៉្លោះហើយអត្រាគ្រួសារក្រីក្រ ក្នុងជនរួមជាតិភាគតិចរបស់ឃុំកាត់បន្ថយរៀងរាល់ឆ្នាំ។ បងស្រីយឿង ធីម៉ាញ់ ប្រធានសាខាសមាគមនារីភូមិដុងថាំង ក៏ជាប្រធានក្រុមបុល ទុនរបស់ភូមិរីករាយ ឲ្យដឹង៖ "ឆ្នាំកន្លង ភូមិមានគ្រួសារបានចាកផុតពី ភាពក្រីក្រចំនួន៣ ដែលប្រើប្រាស់ទុនបុលប្រកបដោយប្រសិទ្ធភាព ដើម្បីចិញ្ចឹមសត្វ ដាំដំណាំ។ ប្រការគួរឲ្យរីករាយ ក្រោយពីបានចាកផុត ពីភាពក្រីក្រ គ្រួសារទាំងនេះតែងស្ម័គ្រចិត្តចូលរួមធានារ៉ាប់រងសុខាភិ បាល។ ឆ្នាំនេះ ភូមិបានបង្កើតផែនការបង្រៀនរបរ និងជំនួយបុលទុន ចាកផុតពីភាពក្រីក្រឲ្យគ្រួសារចំនួន២ លទ្ធផលដំបូងចំពោះគ្រួសារទាំង នេះគឺរកស៊ីមានប្រសិទ្ធភាព"

ថាញ់ភូ-សុផល