-->
 
 
 
 
 
 
 
 
 
ទឹកព្រះទ័យនៃព្រះឧបជ្ឈាយ៍តាំងណោ
14/02/2017 10:13

ក្នុងព្រះនាមជាព្រះចៅអធិការវត្ត អនុប្រធានអចិន្រ្តៃយ៍នៃសមាគម សាមគ្គីព្រះសង្ឃស្នេហាជាតិ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត និងជា នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ព្រះអង្គតែងប្រ កបដោយព្រហ្មវិហារធម៌និងជាគំរូសម្រាប់ព្រះសង្ឃ។ ព្រះអង្គក៏ជាគំរូឆ្នើម​ ក្នុងចំណោមអ្នកមានប្រជាប្រិយភាពបានអនុវត្តការងារល្អៗ ជាច្រើនរបស់ខេត្តសុកត្រាំង។

ប៉ុន្មានឆ្នាំមកនេះ មិនត្រឹមតែគ្រប់គ្រងវត្តបានល្អប៉ុណ្ណោះទេព្រះឧបជ្ឈា យ៍ តាំងណោ ថែមទាំងផ្តោតការយកចិត្តទុកដាក់ គិតគូរដល់ការបួស រៀនរបស់ព្រះសង្ឃវត្តនានាក្នុងខេត្ត និងសមណសិស្សសាលាមធ្យម សិក្សាបំពេញវិជ្ជាបាលីណាមបូទៀតផង។ ក្នុងកិច្ចការទាំងអស់នោះ ព្រះអង្គតែងជំរុញទឹកចិត្តព្រះសង្ឃចូរខំរៀនសូត្រ ប្រតិបត្តិឱវាទព្រះ សម្មាសម្ពុទ្ធឲ្យបានទៀងទាត់; ចលនាមាមីងពុទ្ធបរិស័ទខ្មែរអនុវត្តនូវ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋបានល្អ; ប្រុងប្រយ័ត្នចំពោះ ឧបាយកលញុះញង់មួលបង្កាច់ពីជនទុច្ចរិត។ ជាពិសេសព្រះអង្គបាន ចលនាវត្តនានារៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរ បាលី-វិន័យ ដល់ព្រះ សង្ឃនិងកូនចៅខ្មែររៀនសូត្រ ដើម្បីពង្រឹងពង្រីកអក្សរសាស្រ្តជាតិ ។

ព្រះឧបជ្ឈាយ៍តាំងណោ (ទី២ពីខាងស្តាំ) ទទួលប័ណ្ណសរ សើរពីណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុក ត្រាំង។

ឆ្នាំ២០១៦ មានព្រះសង្ឃសិក្សាថ្នាក់បាលី-វិន័យ ប្រមាណជិត៦០០អង្គ និងមានកូនចៅជនរួមជាតិខ្មែរ រៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាល ជាង៨.៧៦១នាក់។ ក្រៅពីនេះ ក្នុងនាមតំណាងក្រុមប្រឹក្សាប្រជាជន ខេត្ត ព្រះឧបជ្ឈាយ៍តាំងណោ តែងជួបសំណេះសំណាលជាមួយនឹង ព្រះសង្ឃ មាមីងពុទ្ធបរិស័ទជារឿយៗ ដើម្បីស្តាប់ពីឆន្ទៈ ក្ដីបំណងដើម្បី ស្នើឡើងថ្នាក់លើ។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងចលនាសប្បុសជន រួមវិភាគទានទឹកប្រាក់រាប់រយលានដុង ជំនួយសិស្សក្រីក្រសង្វាតរៀន សូត្រ  ជួយមនុស្សចាស់អនាថាមានជីវភាពក្រលំបាក សង់ផ្ទះមេត្តាធម៌ និងជំនួយថវិកាបូជាសពអ្នកក្រ។ល។ រំលឹកដល់ព្រះឧបជ្ឈាយ៍ តាំង ណោ មិនត្រឹមតែពុទ្ធបរិស័ទក្នុងចំណុះជើងវត្តប៉ុណ្ណោះទេ សូម្បីព្រះ សង្ឃនិមន្តមកសិក្សានៅក្នុងវត្ត ក៏បានរំលឹកពីទឹកព្រះទ័យរបស់ព្រះអង្គផងដែរ។ លោកគ្រូយ័ញម៉េន គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញ វិជ្ជាបាលីណាមបូ ឲ្យដឹង៖​ "ដោយឃើញជីវភាពគ្រួសារខ្ញុំក្រលំបាក គ្មាន ម្តាយឪពុកនៅក្បែរ ម្ល៉ោះហើយព្រះឧបជ្ឈាយ៍បានឲ្យខ្ញុំស្នាក់នៅក្នុងវត្ត ឧបត្ថម្ភប្រាក់រៀនសូត្រ ហើយបានសុំឲ្យខ្ញុំចូលបង្រៀនក្នុងសាលាទៀត ផង។ សគុណរបស់ព្រះអង្គខ្ញុំចារទុកក្នុងចិត្តជានិច្ច"

បច្ចុប្បន្ន ព្រះអង្គមានព្រះជន្ម៧៦ព្រះវស្សាក៏ពិតមែន ប៉ុន្តែថ្ងៃណាក៏ដូច ថ្ងៃណា ព្រះឧបជ្ឈាយ៍តាំងណោ នៅតែជំរុញទឹកចិត្តសមណសិស្ស
ចំនួន១៥០អង្គ  ត្រូវខិតខំរៀនសូត្រឲ្យបានល្អ ថ្ងៃក្រោយបានជាប្រ យោជន៍សម្រាប់ខ្លួន។ ព្រះឧបជ្ឈាយ៍ តាំងណោ មានព្រះថេរដីកា៖ "
មួយជីវិតផ្នួសរបស់អាត្មាភាព ចំណង់ចង់បានពុទ្ធបរិស័ទមានជីវភាព សុខដុមរមនា សុភមង្គល និងកូនចៅខ្មែរបានទៅកាន់សាលារៀនសូត្រ ត្រឹមត្រូវ។ សព្វថ្ងៃ រដ្ឋបង្កលក្ខណសម្បត្តិដល់ព្រះសង្ឃបួសរៀននិង បានទទួលរបបគោលនយោបាយគ្រប់គ្រាន់តាមការកំណត់ នោះគឺអា ត្មាភាពមានការពេញចិត្ត និងត្រេកអរណាស់"

យ្វីអាញ់-លីសៀ