-->
 
 
 
 
 
 
 
 
 
វៀតណាម-កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសាសនា
05/09/2016 19:18

អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យសាសនា រវាងគណៈ សាសនានៃរដ្ឋាភិបាល និងក្រសួងធម្មការ និងសាសនានៃព្រះរាជាណា ចក្រកម្ពុជា កន្លងហើយ គណៈប្រតិភូក្រសួងធម្មការ និងសាសនានៃព្រះ រាជាណាចក្រកម្ពុជា អាស្រ័យដោយឯកឧត្តមហ៊ឹមឆែម សមាជិកមជ្ឈិម បក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងធម្មការនិង សាសនា ធ្វើជាប្រធានមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនៅហាណូយ  គណៈប្រតិភូ ក្រសួងធម្មការនិង សាសនានៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារជាមួយនឹង គណៈសាសនានៃរដ្ឋាភិបាល។ នៅក្នុងកិច្ចពិភាក្សាការងារនេះ ភាគី ទាំង  ពីរបានប្ដូរយោបល់អំពីស្ថានភាពសាសនា និងបទពិសោធន៍គ្រប់ គ្រងរដ្ឋស្តីពីសាសនា វាយតម្លៃលទ្ធផលនៃការអនុវត្តន៍កិច្ចព្រមព្រៀង សហប្រតិបត្តិការ ស្តីពីការងារសាសនាដែលបានចុះហត្ថលេខានៅក្រុង ហូជីមិញកាលពីខែកុម្ភៈ ឆ្នាំ២០១៥។ ភាគីទាំងពីរបានកត់សម្គាល់និង វាយតម្លៃខ្ពស់លើការអនុវត្តន៍កិច្ចព្រមព្រៀង សហប្រតិបត្តិការក្នុងរយៈ ពេលកន្លង ឆ្លងតាមរយៈកិច្ចពិភាក្សា ក្រុមការងារបានសហការរៀបចំ អង្គសន្និបាតពិភាក្សាជុំវិញបទពិសោធន៍ស្តីពីការងារសាសនា នៃប្រ ទេសទាំងពីរ ដើម្បីបង្កលក្ខណៈសម្រាប់ពុទ្ធសាសនានៃប្រទេសទាំងពីរ បង្កើនកិច្ចទំនាក់ទំនងសហប្រតិបត្តិការ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា លទ្ធផល នៃការអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងគណៈសាសនានៃ រដ្ឋាភិបាល និងក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកយ៉ាងជាក់ស្តែង ក្នុងការបង្កើនកិច្ចទំនាក់ទំនងមិត្តភាព ប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀត ណាម-កម្ពុជា។ ទន្ទឹមនឹងនោះ បង្កើនកិច្ចទំនាក់ទំនងផ្សារភ្ជាប់ជិតស្និទ្ធ រវាងសមាគមពុទ្ធសាសនាវៀតណាម និងពុទ្ធសាសនាកម្ពុជា។ រយៈ ពេលខាងមុខ ភាគីទាំងពីរបានឯកភាពថា ត្រូវតែបន្តការបង្កើនកិច្ចពិ ភាក្សា សហប្រតិបត្តិការលើការងារបណ្តុះបណ្តាល  បំពាក់បំប៉នកម្មាភិ បាល ដែលទទួលការងារសាសនា ជួយគាំទ្រសមាគមពុទ្ធសាសនានៃ ប្រទេសទាំងពីរ ដែលកំពុងធ្វើសកម្មភាពការងារព្រះពុទ្ធសាសនា។

នាឱកាសមកបំពេញទស្សនកិច្ចនិងធ្វើការនៅប្រទេសវៀតណាម ប្រតិ ភូក្រសួងធម្មការ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា បានជួបសំ ណេះសំណាលជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ថ្នាក់ដឹកនាំគណៈកម្មាធិ ការប្រជាជនក្រុងហូជីមិញ ខេត្តបារ៉ៀ-វុងតៅ និងទស្សនកិច្ចមូលដ្ឋាន សាសនាមួយចំនួនរបស់វៀតណាមទៀតផង៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម - សុផល