-->
 
 
 
 
 
 
 
 
 
ជឿជាក់លើកម្មាភិបាលពេទ្យឃុំ
11/04/2017 08:08

បងង្វៀនវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងម៉ី មាន ប្រសាសន៍៖ ប្រជាជនក្នុងឃុំជឿជាក់លើសមត្ថភាពនៃការពិនិត្យ ព្យា បាលជំងឺរបស់កម្មាភិបាលដំណាក់សុខាភិបាលឃុំតឹងម៉ី។

 ស្ទង់សម្ពាតឈាមមុននឹងពិនិត្យជំងឺ។

តាមប្រសាសន៍របស់បងត្វឹង ដំណាក់សុខាភិបាលនិងអាគារសិក្សាជា ផ្នែកសំណង់ទាំង២ ដំបូងបង្អស់ក្នុងដំណាក់ការកសាង ផ្នែកហេដ្ឋារច នាសម្ព័ន្ធដែលឃុំបានកសាងផែនការអនុវត្ត។ រហូតដល់ចុងឆ្នាំ២០១២ ដំណាក់សុខាភិបាលឃុំតឹងម៉ី ស្រុកត្រាអូង ខេត្តវិញឡុង ត្រូវបាន កសាងថ្មីទាំងស្រុង ដើម្បីជំនួសដំណាក់សុខាភិបាលចាស់ដែលមាន ភាពទ្រុឌទ្រោម។ ចាប់ពីពេលដំណាក់សុខាភិបាលកសាងថ្មី អ្នកជំងឺ មកពិនិត្យ ព្យាបាល ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ ដំណាក់សុខា ភិបាលឃុំតឹងម៉ី ជាដំណាក់សុខាភិបាលមួយក្នុងចំណោមដំណាក់សុខា ភិបាលទាំងឡាយ មានអត្រាអ្នកជំងឺមកពិនិត្យដោយប្រើប័ណ្ណធានារ៉ាប់ រងសុខាភិបាលច្រើនបំផុតរបស់ស្រុក។ ក្រៅពីការកសាងថ្មី ដំណាក់ សុខាភិបាលឃុំ នៅទាំងបានបំពាក់បរិក្ខារពេទ្យត្រូវតាមក្រមលក្ខឋាន របស់ក្រសួងសុខាភិបាលបានកំណត់អំពីសុខាភិបាលមូលដ្ឋាន ។ លោកង្វៀនថាញ់អាង ប្រធានដំណាក់សុខាភិបាលឃុំតឹងម៉ី រំលឹកឡើង វិញ៖"ក្នុងដំណាក់កាលកសាង ថ្នាក់ដឹកនាំដំណាក់សុខាភិបាល បានប្រ ជុំពិភាក្សានៅពេលដំណាក់សុខាភិបាលកសាងសម្រេចរួចរាល់ នឹងបំ ពាក់បរិក្ខារពេទ្យទំនើបៗ ប៉ុន្តែចំណេះដឹងរបស់កងជួរកម្មាភិបាលនៅ មានកម្រិត ធ្វើម្តេចប្រើប្រាស់បរិក្ខារពេទ្យទាំងនោះឲ្យមានប្រសិទ្ធភាព បាន។ ផ្ដើមពីនោះ  ដំណាក់សុខាភិបាលបានកសាងផែនការនិងស្នើ សូមថ្នាក់លើចាត់បញ្ជូនកម្មាភិបាលពេទ្យផ្លាស់ប្តូរគ្នាទៅរៀន ដើម្បី បង្កើនចំណេះដឹង។ ពេលកសាងសម្រេចរួចរាល់ បំពាក់បរិក្ខារទំនើបៗ កម្មាភិបាលពេទ្យអាចនឹងប្រើប្រាស់បានជាពុំខាន"

ដោយការខ្នះខ្នែងរបស់កម្មាភិបាលនៃដំណាក់សុខាភិបាលឃុំ បង្កបាន នូវទំនុកចិត្តក្នុងប្រជាជន។ បងស្រីថាច់ធីពឿង នៅភូមិយ៉ាកៀក ឲ្យដឹង៖ "ពេលកូនស្រីខ្ញុំឈឺម្តងៗ ខ្ញុំនាំមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំ ពីព្រោះពិនិត្យនៅទីនេះពុំសូវបង់ប្រាក់ ម្យ៉ាងទៀតបានក្រុមគ្រូពេទ្យ វេជ្ជ បណ្ឌិត ថែទាំដោយអស់ពីចិត្ត"។ ក្រៅពីកូនស្រី បងស្រីពឿង នៅទាំង នាំម្តាយឈឺជំងឺសម្ពាតឈាមខ្ពស់ មកពិនិត្យជំងឺនៅដំណាក់សុខាភិ បាលនេះជារឿយៗ។ បងស្រីពឿង បញ្ជាក់៖ "គ្រូពេទ្យនៅដំណាក់សុខា ភិបាលមានបទពិសោធន៍ច្រើនក្នុងការពិនិត្យ និងឲ្យថ្នាំសមប្រកប ណាស់"។ ចំណែកលោកង្វៀនថាញ់អាង ឲ្យដឹង៖ ដំណាក់សុខាភិបាល បានចាត់បញ្ជូនកម្មាភិបាលពេទ្យ ទទួលបន្ទុកការងារសុខាភិបាលនៅ ភូមិទាំង១០។ កម្លាំងទាំងនេះច្បាមភូមិសាស្រ្ត ជានិច្ចកាលសហការជា មួយនឹងសហការីសុខាភិបាលចំនួន១៨រូប ដើម្បីដោះស្រាយនូវរាល់ ចម្ងល់ ក៏ដូចជាពិគ្រោះយោបល់អំពីសុខភាពជូនប្រជាជនបានទាន់ ពេល។ នៅភូមិនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានសហ ការីសុខាភិបាលជាជនជាតិខ្មែរចំនួន៧រូប។ បងស្រីថាច់ធីលីណា សហ ការីសុខាភិបាលភូមិសុករួង ឲ្យដឹង៖ "ក្នុងនាមជាជនជាតិខ្មែរ ម៉្លោះ ហើយខ្ញុំយល់ច្បាស់ពីទម្លាប់របស់មាមីងខ្មែរ ហេតុដូច្នេះ ខ្ញុំតែងជួយ ផ្សព្វផ្សាយនូវរាល់កម្មវិធីទិសដៅជាតិខាងសុខាភិបាលជាតិ ឲ្យមានប្រ សិទ្ធភាព"

ហាថាញ់-មុនី