-->
 
 
 
 
 
 
 
 
 
សកម្មត្រៀមបម្រុងសម្រាប់ការប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ
11/04/2017 08:03

លោកប៊ូយវុាំងហ្គា អនុរដ្ឋមន្រ្តី ក្រសួងអប់រំនិងបណ្តុះបណ្តាល ឲ្យដឹង៖ យោងតាមបញ្ជីចុះឈ្មោះរបស់មន្ទីរអប់រំ និងបណ្តុះបណ្តាលទូទាំងប្រ ទេសឆ្នាំ២០១៧ មានបេក្ខសិស្សចូលរួមប្រឡងមធ្យមសិក្សាចំណេះទូ ទៅថ្នាក់ជាតិ រាប់ទាំងបេក្ខសិស្សស័្វយរិនសរុប៩៥៥.០០០នាក់។ គិត មកទល់នឹងបច្ចុប្បន្ន រាល់ការងារត្រៀមបម្រុងសម្រាប់ការប្រឡងមធ្យម សិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៧ ពិនិត្យជម្រើសចូលរៀនមហា វិទ្យាល័យ អនុមហាវិទ្យាល័យ កំពុងប្រព្រឹត្តទៅស្របតាមល្បឿនដំ ណើរការដាក់ចេញ ក្នុងនោះរួមមានការត្រៀមកន្លែងរក្សាទុកវិញ្ញាសា ប្រឡងហ្វឹកហាត់ជូនកម្មាភិបាល ត្រៀមផ្នែកទន់ជម្រើសសិស្ស ។ល។

 សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិក ខេត្តត្រាវិញ កំពុងរំលឹកមេរៀនត្រៀមបម្រុងឲ្យការប្រឡង។

ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧  បេក្ខសិស្សចាប់ផ្តើមធ្វើសំណុំបែប បទចុះឈ្មោះប្រឡង និងចុះឈ្មោះជម្រើសចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ។ បច្ចុប្បន្នទំព័រពត៌មានអេឡិចត្រូនិករបស់ក្រសួង អប់រំនិងបណ្តុះបណ្តាល បានលើកយកផ្នែកទន់ ចុះឈ្មោះប្រឡងដើម្បី មន្ទីរអប់រំទាំងឡាយហ្វឹកហាត់ជូនកម្មាភិបាលអនុវត្តសាកល្បង ផ្នែក ទន់នេះ ប៉ុន្មានថ្ងៃកន្លង ផ្នែកទន់ដំណើរការមានភាពលំនឹង ពុំទាន់មាន បញ្ហាអ្វីកើតឡើង។ ទោះបីមិននៅប្រចាំការដោយផ្ទាល់តាមមណ្ឌលប្រ ឡងណាមួយដូចឆ្នាំមុនៗក៏ដោយ ប៉ុន្តែតួនាទីរបស់សកលវិទ្យាល័យ នីមួយៗនៅតែបង្ហាញច្បាស់នៅក្នុងពិធីប្រឡង ឆ្លងតាមរយៈនៃការចាត់ បញ្ជូនកម្មាភិបាលគ្រូបង្រៀន ចូលរួមធ្វើអនុរក្សដោយផ្ទាល់នៅភូមិភាគ តាមអត្រា១-១(ភូមិភាគ១ សកលវិទ្យាល័យ១)។ សរុបកម្មាភិបាលចុះ ឈ្មោះចូលរួមការងារចាត់តាំងពិធីប្រឡង ជម្រើសសិស្សឆ្នាំ២០១៧ រួម មាន៤២.០០០នាក់ បើប្រៀបធៀបជាមួយនឹងឆ្នាំកន្លង កាត់បន្ថយប្រ មាណ១៨.០០០នាក់។ នៅតាមសកលវិទ្យាល័យ អនុមហាវិទ្យាល័យ ចូលរួមអនុវត្តការងារចាត់តាំងពិធីប្រឡង នឹងធ្វើឲ្យពិធីប្រឡងប្រព្រឹត្ត ទៅមានភាពល្អប្រសើរ សុវត្ថិភាពនិងលទ្ធផលត្រូវបានធានាជាង។ ការ ចាត់បញ្ជូនកម្មាភិបាល គ្រូបង្រៀនទៅភូមិភាគចូលរួមការងារចាត់តាំង ការប្រឡងនឹងធានាធនធានមនុស្ស គ្រប់គ្រាន់ ប្រិតសំចៃថវិកា...។

ឆ្នាំ២០១៧ ជាមួយនឹងវិញ្ញាសាប្រឡងរួមមាន៥/៦វិញ្ញាសា នឹងប្រឡង តាមរូបភាព ធ្វើតេស្តនិងឲ្យពិន្ទុតាមរយៈម៉ាស៊ីនកំព្យួរទ័រ ប្រព័ន្ធបច្ចេក វិជ្ជាព័ត៌មាន បម្រើការប្រឡងបាននឹងកំពុងត្រៀមបម្រុងតាមទិសដៅ រលូន សុវត្ថិភាពនិងជាក់ច្បាស់។ ក្រសួងអប់រំនិងបណ្តុះបណ្តាលបាន ប្រកាសវិញ្ញាសាប្រឡងជាឧទាហរណ៍ វិញ្ញាសាប្រឡងសាកល្បង២ លើក ដើម្បីសិស្ស គ្រូបង្រៀន នៅមូលដ្ឋានរំលឹកមេរៀន ត្រៀមបម្រុង យ៉ាងហ្មត់ចត់ឲ្យការប្រឡង។ ក្រសួងអប់រំ និងបណ្តុះបណ្តាល កំពុង បន្តការយ៉ាងមមាញឹកនូវការអនុវត្តន៍បំពេញបន្ថែម ធ្វើឲ្យសុក្រឹតនូវធនា គារសំនួរតេស្តត្រូវតាមល្បឿនដំណើរការ ឆ្លើយតបទៅនឹងតម្រូវការបរិ មាណនិងគុណភាព។ ដើម្បីធានាអត្ថប្រយោជន៍ឲ្យបេក្ខសិស្ស ឆ្នាំ២០ ១៧ ក្រសួងអប់រំនិងបណ្តុះបណ្តាលនៅតែអនុញ្ញាតឲ្យបេក្ខសិស្សចុះ ឈ្មោះគោលបំណងសិក្សាច្រើន។ គ្រោងការចាត់តាំងពិធីប្រឡងឆ្នាំ ២០១៧ នឹងបន្តការអនុវត្តនៅឆ្នាំសិក្សា២០១៨-២០១៩ ជាមួយនឹងការ កែសម្រួល សមស្របលើមូលដ្ឋានដកពិសោធន៍តាម រយៈការរៀបចំប្រ ឡងនឹងជម្រើសសិស្សនៅឆ្នាំនីមួយៗ ព្រមៗគ្នានិងដំណាក់ការផ្លាស់ប្តូរ កម្មវិធីបង្រៀននិងរៀន ពិនិត្យឲ្យតម្លៃការបង្រៀននិងរៀននៅតាមសា លាចំណេះទូទៅ ដើម្បីចាប់ពីឆ្នាំ២០២០ឡើង ទៅត្រូវរៀបចំឲ្យមានភាព លំនឹងធានាសមស្របនឹងការកំណត់ទិសដៅផ្លាស់ថ្មី កម្មវិធីអប់រំចំណេះ ទូទៅដែលបានផ្តល់សច្ចាប័ន...៕

ថាញ់ផុង-មុនី