-->
 
 
 
 
 
 
 
 
 
ផ្លែមាក់ប្រាងលក់បានថ្លៃ
19/04/2017 09:03

ប៉ុន្មានថ្ងៃជិតៗនេះ មានអ្នកលក់ផ្លែឈើតាមដងផ្លូវជើងស្ពានកឹងធើ ឆ្ពោះទៅជើងស្ពានខាងវិញឡុងនិងផ្លូវជាតិ៥៤ តាមដងផ្លូវពីឃុំដុងប៊ិញ ឆ្ពោះទៅដុងថាញ់ ក្រុងប៊ិញមិញ មានព្យួរលក់ផ្លែមាក់ប្រាងទាក់ទាញ អ្នកដំណើរ។ 

 មាក់ប្រាងបានដាក់លក់តាមដងផ្លូវជាតិ៥៤។

មាក់ប្រាងជាដំណាំតែងបានកសិករនៅឃុំដុងប៊ិញ ដុងថាញ់ ជម្រើសដាំ ជំនួសដើមក្រូចថ្លុង។ ចំការមាក់ប្រាងដាំកើនឡើងដល់រាប់សិបកុង ប្រ មូលផ្តុំនៅភូមិដុងហ៊ឹង ដុងហ៊ឹង២ និងដុងហ្វារបស់ឃុំដុងថាញ់។ តាមពូ ហ្វិញហ្វាងឡុង នៅភូមិដុងហឹង២ឲ្យដឹង៖ ផ្ទះពូដាំមាក់ប្រាងជាង១០ កុង ផ្តល់ប្រាក់ចំណូលខ្ពស់ជាងដាំក្រូចថ្លុង។ ពិសេសមាក់ប្រាងងាយ ដាំមិនសូវបង់កម្លាំងថែទាំដូចក្រូចថ្លុង។ ដើមមាក់ប្រាងមានអាយុកាល វែងជាងក្រូច។ ដើមចាស់កាលណាមែកកាន់តែសាខាហើយផ្លែកាន់តែ ច្រើន។ មធ្យមភាគក្នុងមួយកុងមាក់ប្រាងមានអាយុពី៨ឆ្នាំឡើងទៅ អាច ផ្តល់ផ្លែប្រមាណ៤តោន។ ដើមមាក់ប្រាងមានអាយុពី៧-៨ឆ្នាំ អាចផ្តល់ផ្លែ។ ចាប់តាំងពីចេញផ្ការហូតដល់ថ្ងៃបេះ ផ្លែប្រមាណ៣ខែ។ រៀងរាល់ ថ្ងៃ អ្នកចំការគ្រាន់តែបាញ់ទឹកផ្សើម មិនចាំបាច់ព្រាចជីឬបាញ់ថ្នាំ ការ ពាររុក្ខជាតិអ្វីឡើយ រហូតដល់ថ្ងៃប្រមូលផល។ រយៈកាលប្រមូលផល ចាប់តាំងពីក្រោយតេតង្វៀនដាងរហូតដល់ខែ៣ ចន្ទគតិវៀតណាម។ រយៈពេលផ្លែទុំលើដើម រង់ចាំប្រមូលផលប្រមាណកន្លះខែ។

ដើមមាក់ប្រាងមានពីរប្រភេទ៖ មាក់ប្រាងជូរផ្លែមូល សម្បកពណ៌លឿង ទុំ។ ចំណែកមាក់ប្រាងផ្អែមផ្លែវែង សម្បកពណ៌លឿងស្លេក មានម្សៅ ខាង ក្រៅសម្បកនិងផ្លែតូចជាងមាក់ប្រាងជូរ។ មាក់ប្រាងទាំងពីរប្រភេទ ជូរនិងផ្អែម សុទ្ធតែនាំមកនូវសារធាតុត្រជាក់យ៉ាងល្អប្រសើរ។ ផ្លែមាក់ ប្រាងអាចហូបជាមួយនឹងអំបិល ឬក៏ត្រាំជាមួយនឹងស្ករថែមអំបិលបន្តិច និងដាក់ទឹកកកខ្លះៗ ក្លាយជាភេសជ្ជៈឆ្ងាញ់ពិសា។ ក្រៅពីលក់ផ្លែ មាក់ ប្រាងទុំ អ្នកចំការនៅប៊ិញមិញនៅទាំងបង្កាត់មែកលក់ និងលក់គ្រាប់ទុំ ហាលស្ងួត។ បងស្រីង្វៀនធីទ្វៀកវឹង នៅភូមិដុងហ៊ឹង២ ឲ្យដឹង៖ "ប្រសិន បើលក់ផ្លែមាក់ប្រាងទុំមិនអស់ទេនាងខ្ញុំនឹងយកទៅធ្វើតំណាប់វិញ។ ប្រ ភេទតំណាប់នេះក៏មានអ្នកចូលចិត្តហូបដែរក្នុងរដូវក្តៅនេះ។ ផ្លែមាក់ ប្រាងជូរពេលទុំនៅទាំងបានយកទៅច្នៃធ្វើជាសម្លម្ជូរ បង់ត្រីខពីព្រោះ
មានជាតិជូរ បង់ចូលទៅធ្វើឲ្យមុខម្ហូបកាន់តែឆ្ងាញ់។ បច្ចុប្បន្ន មាក់ប្រាង ផ្អែមតម្លៃ១០០.០០០ដុង/គីឡូក្រាម និងមាក់ប្រាងជួរតម្លៃ៥០.០០០ដុង /គីឡូក្រាម។ តាមបងស្រីថាច់ង៉ុកឡេ អ្នកលក់ផ្លែមាក់ប្រាងជាច្រើនឆ្នាំ ឲ្យដឹង តម្លៃមាក់ប្រាងចុះទៅទិញដល់ចំការមិនបានពាក់កណ្តាលតម្លៃ សម្រាប់អ្នកលក់រាយនៅតាមដងផ្លូវផង ពីព្រោះមាក់ប្រាងប្រមូលផល រួចស្រេចច្រើនតែផ្លែប្រែខ្មៅនិងខូច ម៉្លោះហើយនាងខ្ញុំត្រូវតែលក់ប្រ ញាប់។ ឆ្នាំនេះធាតុអាកាសមិនអំណោយផល ម៉្លោះហើយមាក់ប្រាង
ផ្តល់ផ្លែរប៉េះរប៉ោះ៕

ហាថាញ់-សុផល