-->
 
 
 
 
 
 
 
 
 
ពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី
19/04/2017 08:44

គណៈចង្អុលការតីណាមបូ បានសហការនឹងខេត្តសុកត្រាំង រៀបចំពិធី ជួបជុំអំណរបុណ្យចូលឆ្នាំថ្មី២០១៧ របស់ជនរួមជាតិខ្មែរណាមបូ។ អញ្ជើញចូលរួមមានឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វឿងឌិញហ្វេ រួម ជាមួយនឹងតំណាងថ្នាក់ដឹកនាំ ក្រសួង គណៈ ផ្នែក មជ្ឈិម ថ្នាក់ខេត្ត ក្រុង និងព្រះសង្ឃ គ្រួសារក្នុងក្របខ័ណ្ឌគោលនយោបាយ សមណ សិស្ស និស្សិត អាណិកជន ជនរួមជាតិខ្មែរគំរូនៅខេត្តនានានៃតំបន់ ណាមបូ។

 អ្នកតំណាងចូលរួមពិធីជួបជុំ

ក្នុងពិធីជួបជុំ ឧបនាយករដ្ឋមន្រ្តីនៃ រដ្ឋាភិបាល វឿងឌិញហ្វេ អំពាវនាវ ដល់សមូហភាព កម្មាភិបាល ព្រះសង្ឃ ជនរួមជាតិខ្មែរ គប្បីបន្តពង្រីក ប្រវេណី សាមគ្គី; អនុវត្តឲ្យបានល្អនូវគោលការណ៍ គោលនយោបាយ របស់បក្ស រដ្ឋ; លើកកម្ពស់ស្មារតីខិតខំឈានឡើង ប្តេជ្ញាចិត្តឆ្លងកាត់ ការលំបាក ដើម្បីជីវភាពកាន់តែល្អប្រសើរ; ទន្ទឹមនឹងនោះ ខ្នះខ្នែងចូល រួមការចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី; បញ្ចេញ កម្លាំងរៀនសូត្រ លើកកម្ពស់សមត្ថភាពគ្រប់ផ្នែក ដើម្បីបំប្រួញគម្លាត ជាមួយនឹងទូទាំងប្រទេស; អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជន ជាតិ ញុាំងឲ្យជីវភាព វប្បធម៌ ស្មារតី របស់ជនរួមជាតិពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែសម្បូរបែប; លើកកម្ពស់ស្មារតី ប្រុងប្រយ័ត្ន ប្រឆាំងឧបាយ កល "ការប្រែប្រួលដោយសន្តិភាព" របស់អានុភាពអមិត្ត រួមចំណែកថែ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម; អ្នកមុខអ្នក ការពុទ្ធសាសនា ទក្ខិណនិកាយខ្មែរ បំពេញបានល្អនូវការងារសាសនា និងកសាងសមាគម សាមគ្គីព្រះសង្ឃស្នេហាជាតិពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរឹងមាំ។ល។

គណៈចង្អុលការតីណាមបូ ជូនអំណោយដល់គណៈជនរួម ជាតិខេត្ត ក្រុង។

ស្របឱកាសបុណ្យចូលឆ្នាំថ្មី គណៈចង្អុលការតីណាមបូ បានប្រគេននូវ ទេយ្យវត្ថុចំពោះព្រះឧបជ្ឈាយ៍៤ព្រះអង្គ  និងគណៈជនជាតិខេត្ត ក្រុងចំ នួន៩ ដែលបានរួមចំណែកជាក់ស្ដែងជាច្រើន ក្នុងសកម្មភាពសាសនា និងសង្គមនៃតំ បន់តីណាមបូ រួមចំណែកក្នុងការអភិ វឌ្ឍន៍សេដ្ឋកិច្ច-សង្គម  រក្សាខ្ជាប់សន្តិសុខការពារប្រទេសលើភូមិសាស្រ្ត។

ក្នុង​ឱកាសនេះដែរ សមមិត្ត ង្វៀនថៀងញ៉ឹង សមាជិកការិយាល័យន យោបាយ ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម បានចុះទៅសួរសុខទុក្ខនិងប្រសិទ្ធពរឆ្នាំថ្មី ប្រគេនជូនចំពោះព្រះឧប ជ្ឈាយ៍ ព្រះតេជព្រះគុណក្នុងសមាគមសាមគ្គីព្រះសង្ឃសេ្នហាជាតិ វីរៈ​មាតាវៀតណាមបញ្ញវន្តខ្មែរ​ និងជនរួមជាតិខ្មែរនៅវាលរាបទន្លេគឺវឡុង ៕

លីធាន -សេរី